ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូកញ្ចាស់មកប្តូរយកម៉ូតូសណ្ដោងរុឺម៉កតែត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូកញ្ចាស់មួយគ្រឿងមកប្តូរយកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបានសម្រេចហេីយព្យាយាមជិះគេចខ្លួន តែត្រូវបានម្ចាស់រុឺម៉កម៉ូតូដឹងទាន់ក៌ដេញតាមចាប់បានប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង​ តាមបណ្តោយផ្លូវលេខ២៥៥​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក។ 

ជនសង្ស័យឈ្មោះ ភត្ត្រា​ អាយុ២៤ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ជារៀងរាល់ថ្ងៃគេបានឃេីញរ៉ឺម៉កម៉ូតូខាងលេីចតទុកនៅខាងមុខផ្ទះជារៀងរាល់ថ្ងៃ​ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូកញ្ចាស់មួយគ្រឿងមកធ្វេីសកម្មភាពប្តូរយករ៉ឺម៉កម៉ូតូ តែភ្លាមនោះម្ចាស់មេីលឃេីញតាមកាមេរ៉ាសុវត្ថិភាពក៏ដេញតាមចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចតែម្តង៕   

ដោយ៖សុខាសែនជ័យ


ចែករំលែក៖