ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូទាំងសងខាងរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង០០នាទី យប់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ត្រង់និងចំណុចការាសសាំងលីម ឡុងដែលស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកស្មាក់រីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខនគរបាល 1- 1942បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយស្រ្តីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ 2004 ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1S- 2904បើកបរដោយបុរសម្នាក់ នឹងរួមអ្នកដំណើរដោយបុរសម្នាក់ទៀត ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្មាស់រីវ៉ូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតម៉ូតូទាំងពីរគ្រឿងយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាលទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ ៖ និនសុភ័ស្ត


ចែករំលែក៖