ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ស៊ូៗនៅពេលរស់នៅនិងបំពេញការងារនៅបរទេស! ពួកគេទាំង៦ក្បាលត្រូវចេញដំណេីរ ទៅក្រៅប្រទេសហេីយ! ២ក្បាលទៅប្រទេសកេនយ៉ា និង៤ក្បាលត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។
អគ្គនាយកស៉ីម៉ាក់រូបនេះ បញ្ជាក់បន្ថែមថា អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផងនិងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង! ។ នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ទាំងចំណេះដឹងនិងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ:បច្ចេកទេស! (២៨ កក្កដា ២០២១)!
More CMAC’s landmines detection dogs enter into international operations overseas. 6 CMAC’s detection dogs were purchased by APOPO Belgium demining organization to deploy in Kenya and Sudan. CMAC’s Detection Dog Program has changed her situation from purchasing and receiving donation dogs from overseas to providing detection dogs for overseas demands! This is a result of strengthening ownership for both tacit and explicit knowledge base management, Human Resources capacity development, internal operational procedures and technical facilities!. 28 July 2021!