ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសាខាកាកបាទក្រហមខេត្តស្វាយរៀង៖​ នាំយកអំណោយមនុស្សធម៌​ និងចុះសួរសុខទុក្ខលោកតាអាយុ ១០២ឆ្នាំ ដែល​មានកូន ៨ នាក់ និងចៅ ៥០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១​ ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងមានការនិមន្តចូលរួមពីព្រះមេធវង្សបណ្ឌិត សុខ ប៊ុន ធឿន អនុប្រធានកិត្តិយសសាខា បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូន លោកតា ប្រាក់ អ៊ុំ អាយុ ១០២ ឆ្នាំ មានកូន ៨ នាក់ ចៅ ៥០ នាក់ ព្រមទាំងមានមានចៅទួត ទៀតផង គាត់រស់នៅភូមិត្រពាំរុន ឃុំ ចន្ត្រី ស្រុករមាសហែក ដែលសព្វថ្ងៃ លោកតាមានជីវភាព មធ្យម ព្រោះគាត់រស់នៅជាមួយកូនៗ ចៅៗ ដែលផ្តល់អាហារ ហូបចុកប្រចាំថ្ងៃមិនមានការ ខ្វះខាតឡើយ ។

ក្នុង​អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៦០ គ.ក្រ ឃីត ១ កញ្ចប់(មុង ភួយ ក្រមា សារុង) ត្រីខកំប៉ុង ២ យួរ ទឹកផ្លែឈើ ២ កេស ទឹកបរិសុទ្ធ ២ កេសទឹកត្រី ៦ ដប ទឹកស៊ីអ៊ីវ ៦ ដប ម៉ាស ១០០ សន្លឹក អាកុល ២,៥០ លីត្រ អាវយឺត ១ មី ១ កេស ថវិកា ៥ សែន រៀល ។

ដោយ​ឡែក​ព្រះមេធវង្សបណ្ឌិត សុខ ប៊ុន ធឿន បានឧបត្ថម្ភបន្ថែម៖ អង្ករ ៧០ គ.ក្រ មីកំប៉ុង ៦០ កំប៉ុង ក្រមា  ១ កន្សែងពោះគោ ២ សាប៊ូ ១០ ដុំ ថ្នាំពេទ្យមួយចំនួន ជែល ៥ ដប ស្បែកជើង ៥ គូរ ទឹកក្រូច ៣ កេស ទឹកដោះគោភីឌីស៊ួ ៨ ដប ថវិកា ៣ សែន រៀល ។ ព្រមទាំងអាជ្ញាធរភូមិ ឃុំ  ព្រះសង្ឃវត្ត ត្រពាំងរុន បានចូលរួមឧបត្ថម្ភ សម្ភារមួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖