ខេត្តត្បូងឃ្មុំ ៖ ករណីហិង្សាជនសង្ស័យប្រេីកាំបិតកាប់ជនរងគ្រោះពីក្រោយ បណ្តាលអោយស្លាប់ ពេលអង្គុយហូបបាយនៅក្នុងផ្ទះ ស្ថិតក្នុងភូមិត្បូងវត្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ឥឡូវត្រូវបានកម្លាំងនគបាលស្រុកមេមត់ចាប់ខ្លួនជនដៃដល់ម្នាក់បានហេីយ ។
យោងតាមកំណត់ហេតុសមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះឈ្មោះ គីម ចាន់ អាយុ ៣២ឆ្នាំ ។ ចំណែកជនល្មើសឈ្មោះ ហាយ សីហា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយជនរងគ្រោះដែរ។
សមត្ថកិច្ចបានសន្និដ្ឋានថា នៅអំឡុងកេីតហេតុជនសង្ស័យបានលបចូលក្នុងផ្ទះន រងគ្រោះដៃកាន់កាំបិត ធ្វេីសកម្មភាពកាប់ប្រហារពីក្រោយ ខណ:ជនរងគ្រោះអង្គុយហូបបាយភ្លេចខ្លួន បណ្ដាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់នៅកន្លែង ហេីយក្រោយមកជនដៃដល់បានរត់ទៅសំងំលាក់ខ្លួននៅក្បែរនោះ ដោយមានកាំបិតផ្គាក់១ ពូថៅ១ដែកឆាប១ (វត្ថុតាងដកហូតបាន) ។ នៅអំឡុងពេលឡោមព័ទ្ធបន្ទប់លាក់ខ្លួនរបស់ជននេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកទម្លាយជញ្ជាំង ទើបឈានដល់ចាប់ខ្លួនបាន។
នៅលេីសពជនរងគ្រោះ សមត្ថកិច្ចពិនិត្យរកឃេីញ មានស្នាមរបួសចំកពីខាងក្រោយដាច់ឆ្អឹងដោយមុតកាំបិត។ ចំពោះមូលហេតុជាដំបូង សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតហៅថាបែកថ្នាំ ។
បច្ចុប្បន្ន៖មន្រ្តីនគរបាលបានកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ វណ្ណៈ