ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកស្រូវបើកគេចម៉ូតូ ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តធុនធំដឹកស្រូវបើកគេចពីម៉ូតូបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន នៅថ្ងៃពុធ៤រោចខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៥០នាទី ព្រឹក។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 4A.0552 បើកបរដោយឈ្មោះ ហាប់ ប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានដឹកស្រូវ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើតទៅលិច( ស្អាង-ភ្នំពេញ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខដែលបើកបរ
ក្នុងទិសដៅបញ្ច្រាសគ្នា(ភ្នំពេញ-ស្អាង)ក៏ បានរេចង្កូតជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់បង្កាន់ដៃស្ពាន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ហើយក្រោយកើតហេតុអ្នកបើកម៉ូតូបានបន្ថែមល្បឿនគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖