ភ្នំពេញ៖ បើ តាមការបញ្ជាក់ពី នាយ រដ្ឋបាល ខណ្ឌ ជលផល ខេត្តកណ្តាល លោក ហេង សុធា រិ ទ្ធ បានថ្លែង ឱ្យ ដឹង នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ថា៖ ការទទួល ពាក្យ ដេញថ្លៃ ឈ្នួល ដាយ ត្រី សម្រាប់ធ្វើ អាជីវ កម្មនេសាទ នៅ ភូមិសាស្ត្រ រាជធានី ភ្នំពេញ នឹង បញ្ចប់ ត្រឹម ថ្ងៃទី ២៩ ខែកក្កដា ស្អែក នេះ ដោយមាន អ្នកដាក់ពាក្យ បាន ចំនួន បីនាក់ ។ ចំណែក នៅ ខេត្តកណ្តាលវិញ គឺ គ្មាន អ្នកដាក់ពាក្យ សោះ ។
នាយ រដ្ឋបាល ខណ្ឌ ជលផល រូប នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ គិតមកដល់ ថ្ងៃនេះ (២៨ កក្កដា ) ហើយ មិនឃើញ មាន អ្នកនេសាទ ណា ម្នាក់ មក ដាក់ពាក្យ ដេញថ្លៃ ឈ្នួល ដាយត្រីសម្រាប់ធ្វើ អាជីវកម្ម ក្នុង រដូវ នេសាទ ឆ្នាំ ២០២១- ២០២២ និងឆ្នាំ ២០២២-២០២៣ នៅ រដ្ឋបាល ជលផលខេត្តកណ្តាល ឡើយ ។
លោក ហេង សុធា រិ ទ្ធ បាន បន្តថា បន្ទាប់ ពី បញ្ចប់ ការទទួល ពាក្យ ត្រឹម ថ្ងៃទី ២៩ ខែកក្កដា ស្អែកនេះ រដ្ឋបាល ជល ផល ខេត្តកណ្តាល នឹង បញ្ជូនឯកសារ ដាយ ត្រី ទៅ រដ្ឋបាល ជល ជា អ្នកសម្រេច និីតិ វិធី បន្ត ។ គន្លង ដាយ ត្រី ដែល បានប្រកាស ដាក់ឱ្យ ដេញថ្លៃ នៅក្នុង ខេត្តកណ្តាល មាន ចំនួន ២១ គន្លង ដាយ ។ ដាយ ដែល ត្រូវធ្វើ អាជីវកម្ម បន្តមួយឆ្នាំ ទៀត មាន ចំនួន បី ។ ទឹកទន្លេ ឆ្នាំនេះដូចជា ល្អ ។ ទឹក ចាប់ ផ្តើមឡើង គំហុក ហើយ តែ មិនទាន់បាន ហូរ ចូល តាម ព្រែក នៅឡើយ ទេ ។
ដោយ ឡែក នាយ ខណ្ឌ រដ្ឋបាល ជល ផលរាជ ធានី ភ្នំពេញ លោក ងិន ឌី ក៏បានបញ្ជាក់ដែរថា ការទទួល ពាក្យ ដេញថ្លៃ ឈ្នួល ដាយ ត្រី បញ្ចប់ ត្រឹម ថ្ងៃទី ២៩ ខែកក្កដា ស្អែក នេះ ដោយ មកដល់ ថ្ងៃទី ២៨ ខែកក្កដា នេះ មានអ្នក ដាក់ពាក្យ ដេញថ្លៃ បាន ចំនួន បីនាក់ ។ ការដេញថ្លៃ នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ខាងមុខ ។ ដាយ ត្រី ដែល បាន ប្រកាស រក អ្នកដេញថ្លៃ នៅ រាជធានី ភ្នំពេញ មាន ចំនួន១២ ។ ចំណែក ដាយ ដែល ត្រូវធ្វើ អាជីវកម្ម បន្ត មួយឆ្នាំ ទៀត មានចំនួន ១០ ។
ការដាក់ឱ្យ ដេញថ្លៃ ឈ្នួល ដាយ ត្រី សម្រាប់ធ្វើ អាជីវកម្ម ក្នុង រដូវ បើក នេសាទ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ មាន អ្នកដាក់ពាក្យ តិចតួច ណាស់ និង នៅ ឆ្នាំ ខ្លះ គ្មាន អ្នកដាក់ពាក្យ ផង ក៏មាន ដែលនាំឱ្យ ចុងក្រោយ រដ្ឋបាល ជលផល សម្រេច ដាក់ឱ្យ ជួល ក្នុងតម្លៃ មួយ ដែល បានកំណត់ មូលហេតុ ទឹកតូច ត្រី តិច អ្នកនេសាទ នៅ ឆ្នាំ ណា ក៏ ខាតបង់ រកប្រាក់ បង់ថ្លៃឈ្នួល មិនបាន។ នៅ ឆ្នាំនេះ គេ រំពឹងថា ទឹកទន្លេ នឹងឡើង ខ្ពស់ ធ្វើឱ្យ ត្រី សម្បូរ តែ អ្នកធ្វើអាជីវកម្ម នេសាទ ដែល ខាតបង់ច្រើនឆ្នាំ មក ហាក់លែង ហ៊ាន ជាមួយនឹង មុខរបរ នេះ ។
សូមជម្រាបថា រដ្ឋបាល ជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ ២០២១ បាន ជូនដំណឹង ស្តីពី ការដេញ ថ្លៃឈ្នួល ដាយ ត្រី ដាយ ត្រី លេញ និង ដាយ បង្កងសម្រាប់ធ្វើ អាជីវកម្ម ក្នុង រដូវ នេសាទឆ្នាំ ២០២១ -២០២២ និង ឆ្នាំ ២០២២-២០២៣ នៅ រដ្ឋបាល ជលផល រាជ ធានី ភ្នំពេញ ខេត្ត
កណ្តាល និង ខេត្តព្រៃវែង ។
នៅក្នុង សេចក្តីជូនដំណឹង ដែល ចុះហត្ថលេខា ដោយ លោក ពុំ ស៊ីថា ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជា ប្រធាន រដ្ឋបាល ជលផល បញ្ជា ក់ថា ការដេញថ្លៃ នៅ ខេត្តព្រៃវែង ធ្វើឡើង នៅ ព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ នៅ ខេត្តកណ្តាល ព្រឹក ថ្ងៃទី ៥ ខែសីហា និង នៅ រាជធានី ភ្នំពេញ ព្រឹក ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១ ។
សេចក្តីជូនដំណឹង ដដែល ថា ការដេញថ្លៃ ឈ្នួល ដាយ ត្រី ដាយ ត្រី លេញ និងដាយ បង្កង ត្រូវបាន កំណត់ឱ្យ ធ្វើ អាជីវកម្ម នេសាទ ក្នុង រយៈ ពេល ពីរ រដូវ នេសាទ ជាប់ គ្នា ។ ការកំណត់ ថ្លៃឈ្នួល ដាយ ត្រី ដាយ ត្រី លេញ និង ដាយ បង្កងដែល ដាក់ឱ្យ ដេញថ្លៃ និង ការឱ្យ ដេញថ្លៃ ដាយ ត្រី ដាយ ត្រី លេញ និង ដាយ បង្កង របស់ អ្នកដេញថ្លៃ គឺជា ឈ្នួល ដាយ ត្រី ដាយ ត្រី លេញ និង ដាយ បង្កង សុទ្ធសាធ សម្រាប់ធ្វើ អាជីវកម្ម ក្នុង មួយ រដូវ នេសាទ គឺ រដូវ នេសាទ ទី ១ ហើយ រដូវ នេសាទ ទី ២ ក៏ត្រូវ បង់ថ្លៃ ឈ្នួល ដាយ ត្រី ដាយត្រី លេញ និង ដាយ បង្កងដូចរដូវ នេសាទ ទី ១ ដែរ ។
គួរបញ្ជាក់ថា សម្រាប់ អ្នក មានបំណង ចូលរួម ដេញថ្លៃ ធ្វើ អាជីវកម្ម ខាងលើនេះ ត្រូវ ទៅសុំ យកបែបបទ ដេញថ្លៃ នៅតាម រដ្ឋបាល ជលផល រាជធានី ខាងលើ។ ដាយ ត្រី ដែល ត្រូវដាក់ឱ្យ ដេញថ្លៃ នៅ រាជធានី ភ្នំពេញ មាន ចំនួន ១២ នៅ ខេត្តកណ្តាល ចំនួន ២១ នៅ ខេត្តព្រៃវែង ដាយ ត្រី លេញ ចំនួន ៥ និង ដាយ បង្កង ចំនួន ១៣៕
ដោយ៖សហការី