ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ គាង អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្សានុសិស្សក្នុងស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាំយកទៀនវស្សានិងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃដែលគង់នៅក្នុងវត្ត ចំនួនពីររួមមាន៖ វត្តតានៃ ស្ថិតក្នុងឃុំតានៃ និងវត្តវាលមាស ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ជម្ពូខ្មៅ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្នុងឱកាសនោះក្រុមការងារបានជូនសៀវភៅសម្បត្តិធម្មជាតិ និងថវិកាមួយចំនួនដល់គណៈគ្រប់គ្រងសាលា ដើម្បីរៀបចំដំឡើងជើងអំពូលសូឡាបំភ្លឺក្នុងបរិវេណសាលា និងកែលម្អបរិស្ថានក្នុងសាលារៀនឲ្យប្រសើរថែមទៀត។ ជាមួយគ្នានោះ លោក សុខ គាង និងក្រុមការងារក៏បានប្រគល់សម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖