ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ។

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៨២សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការ បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ដោយ៖សូរិយា


ចែករំលែក៖