ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ស្វែងរកជំនួយពីសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងរលកកូវីដ-១៩ដែលកំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។
សារព័ត៌មានយោធាមីយ៉ាន់ម៉ាបានផ្សាយថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់នៅក្នុងភាពចលាចលក្រោយការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ។ ជាមួយគ្នានោះដែរក្រុមគ្រូពេទ្យក៏បានធ្វើបាតុកម្មប្រឆាំងនឹងយោធា ដែរធ្វើឲ្យមន្ទីរពេទ្យកង្វះអ្នកធ្វើការ។
ច្បាប់ហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះក៏មិនអាចរារាំងការឆ្លងរាលដាលកូវីដ-១៩បានដែរ។ ទីតាំងបូជាសពត្រូវបូជាទាំងយប់ទាំងថ្ងៃ ចំណែកក្រុមអ្នកស្ម័គ្រចិត្តបានដើរប្រមូលសាកសពស្លាប់ដោយកូវីដជាច្រើននៅតាមផ្ទះ ។
មេដឹកនាំយោធា លោក Min Aung Hlaing បានបើកកិច្ចប្រជុំ ដោយចេញបញ្ជាឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកជំនួយជាបន្ទាន់មកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
កាលពីថ្ងៃទី២៨ខែកក្កដា មីយ៉ាន់ម៉ា មានករណីឆ្លងកូវីដ-១៩ថ្មីជិត ៥០០០នាក់ កើនឡើង៥០% បើប្រៀបធៀបនិឹងខែមិថុនាកន្លងមក។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ចំនួនអ្នកឆ្លងពិតប្រាកដនៅក្នុងប្រទេសនេះគឺច្រើនជាងតួលេខដែលបានប្រកាស។ ជាមួយគ្នានេះពលរដ្ឋមីយ៉ាន់ម៉ាមានតែ១,៧៥លាននាក់ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុប៥៤លានបានចាក់វ៉ាក់សាំងរួចរាល់៕

ដោយ៖ធីរីណា(រូបថត៖Reuters+AFP/Ye Aung THU.)


ចែករំលែក៖