ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ពេលនេះកម្លាំងទាហានចិនបានធ្វើសមយុទ្ធ២០លើករួចមកហើយដោយមានយុទ្ធសាស្រ្តវាយប្រហារឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ ទាំងនោះជាការព្រមានដល់កោះតៃវ៉ាន់ដែលមានបំណងចង់ប្រកាសឯករាជ្យ។
សាព័ត៌មានSCMPបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនដែលបានឱ្យដឹងថា ប្រទេសនេះទើបតែធ្វើសមយុទ្ធវាយឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ សមយុទ្ធជាការត្រៀមលក្ខណៈពេលមានសង្រ្គាមផ្ទុះឡើងជាមួយកោះតៃវ៉ាន់។
ក្រៅពីនេះកម្លាំងទាហានជើងទឹកចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់កម្លាំងទាហានជើងទឹកចក្រភពអង់គ្លេសHMS Queen Elizabet ដឹកនាំក្រុមនាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូង។
តាមការប្រកាសរបស់កម្លាំងទាហានចិនបានឱ្យដឹងថា កងពលលេខ73នៃកម្លាំងទាហានជើងទឹកវាយឡើងគោកដែលមានមូលដ្ឋាននៅទីក្រុងសៀមិញ បានធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រចិនភាគអាគ្នេយ៍ ដើម្បីត្រួតពិនិត្យសមត្ថភាពក្នុងការវាយលុកឡើងគោករបស់កងពលនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធទាហានជើងទឹកមានយុទ្ធសាស្ត្រវាយប្រហារដណ្តើមគ្រប់គ្រងកោះ ក្នុងពេលទំនាក់ទំនងរវាងចិននិឹង កោះតៃវ៉ាន់កាន់តែអាក្រក់ទៅ។ ទីក្រុងប៉េកាំងធ្លាប់បានប្រកាសជាច្រើនលើកច្រើនសាថា នឹងប្រើកម្លាំងដើម្បីទប់ស្កាត់កោះតៃវ៉ាន់ប្រកាសឯករាជ្យ។
តាមសារព័ត៌មាន SCMP បានផ្សាយថា ចាប់តាំងពីដើមឆ្នាំ ២០២១មកទល់ពេលនេះ កម្លាំងទាហានចិនបានធ្វើសមយុទ្ធតូចធំចំនួន២០លើករួចមកហើយ ដោយមានយុទ្ធសាស្ត្រវាយប្រហារឡើងកោះ។ តួលេខនេះខ្ពស់ជាងកាលពីឆ្នាំ ២០២០ ដែលមានសមយុទ្ធតែ១៣លើកប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ ៕
ដោយ៖ធីរីណា(រូបភាព៖ chinamil)