នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell Basell Industries បានឱ្យដឹងថា ការបែកធ្លាយសារធាតុគីមីacid aceticនេះកើតឡើងនៅម៉ោង១៩និង៣៥នាទី ដោយមានសារធាតុ គីមី acid acetic ៤៥តោនបានបែកធ្លាយចេញទៅខាងក្រៅ។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ គឺមេការនៅរោងចក្រគីមី ជាមួយគ្នានេះក៏មានកម្មករ៣០នាក់ពុលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ តំណាងក្រុមហ៊ុនបានឱ្យដឹងទៀតថា មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យបែកធ្លាយសារធាតុគីមីនោះឡើយ ។ទីតាំងខាងលើត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយស្ថានភាព៕
ដោយ៖ធីរីណា(រូបភាព៖ edition.cnn.com+AP)