ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកទឹកចិត្តដល់កីឡាកម្ពុជា ដោយសរសេរថា, កម្ពុជាឈ្នះៗ!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, … តោះគាំទ្រអត្តពលិកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ ពីផ្ទះ និងគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ តាមពេលវេលាដូចខាងក្រោម។ 

សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា, សូមបងប្អូនទាំងអស់គ្នា រង់ចាំទស្សនា និង គាំទ្រអត្តពលិកកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិក Tokyo 2020 តាមពេលវេលាដូចខាងក្រោម៖

-ថ្ងៃទី៣០ កក្កដា ម៉ោង ០៧:០០ ល្ងាច (ម៉ោង០៥:០០ ល្ងាចនៅកម្ពុជា) កីឡាហែលទឹក០២រូបគឺ កីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត វិញ្ញាសារ ១០០ម សេរី 

-ថ្ងៃទី៣១ ខែកក្កដា ម៉ោង ១១:០០​ ព្រឹក (ម៉ោង០៩:០០​ នៅកម្ពុជា) កីឡារត់ប្រណាំង០១រូប  កីឡាករ ប៉ែន សុគង់  វិញ្ញាសារអត្តពលកម្ម ១០០ម ល្បឿន 

ស្ថានទូតជប៉ុនប្រចាំកម្ពុជា, សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖