ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើកទី៥ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈស្តីពី«ការសិក្សាស្រាវជ្រាវអំពីគម្លាតសមស្របសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ និងប្រភេទវ៉ាក់សាំងដែលត្រូវប្រើប្រាស់ជាដូសទី៣»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
ដោយ ៖ សិលា