ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលខេត្តកំពង់ចាម​ បេីក​កិច្ច​ប្រជុំ​បន្ទាន់ជាមួយ​មន្ត្រី​​ការិយាល័យជំនាញ​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ សូមបងប្អូនទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ក៏ដូចជាបទបញ្ជារបស់រាជ​រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន​ ។ នេះជាការ​ លេីកឡេីងរបស់លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​នៅក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​ តាមរយៈប្រព័ន្ធ​ (Zoom Meeting)​ ដល់​លោក-លោកស្រី​ស្នងការរង លោក-លោកស្រី​នាយការិយាល័យជំនាញ​ នៅព្រឹក​ថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ២០២១​នេះ​ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បាន​ឱ្យដឹង​ថា​ កិច្ចប្រជុំ​ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​នេះមាន​៤​ចំណុច​ដូច​ខាងក្រោម​នេះ​ ៖​
១-អំពីសភាពការណ៍ទូទៅ​ និងការវិវត្តនៃជំងឺកូវីដ-១៩​ ។
២-ការពង្រឹងវិន័យកងកម្លាំង​ និងវិធានការអនុវត្ត​ការណែនាំរបស់ក្រសួងសុខាភិបាល​ និងច្បាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩​ ។
៣-​វិធានការ​ដែលត្រូវប្រកាន់យកពាក់ព័ន្ធនឹងការងារជំនាញ​ និងយុទ្ធនាការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​។
៤-ពង្រឹង​លេីការអនុវត្ត​ការងារ​ជំនាញគ្រប់ការិយាល័យ​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖