ព័ត៌មានទាន់ហេតុការណ៍៖

Selemon Barega ជនជាតិអេត្យូពីឈ្នះមេដាយមាសដំបូងក្នុងវិញ្ញាសារត់ចម្ងាយ

ចែករំលែក៖

កីឡាក Selemon Barega របស់ប្រទេសអេត្យូពីបានធ្វើឱ្យម្ចាស់ជើងឯកពិភពលោក និងអ្នកកាន់កំណត់ត្រាពិភពលោក Joshua Cheptegei ធ្លាក់ ដោយដណ្តើមបានមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រ(១០.០០០ម៉ែត្រ)នៅក្នុងការប្រកួតកីឡាអត្តពលកម្មលើកដំបូងនៅទីក្រុងតូក្យូ។

ម្ចាស់មេដាយប្រាក់ចម្ងាយ.០០០ម៉ែត្រពិភពលោក Selemon Baregaបានឈ្នះការរត់ចុងក្រោយក្នុងការប្រើរយៈពេល២៧នាទីនិង៤៣.២២ វិនាទី។ ចំណែកអតីតម្ចាស់ជើងឯកភពលោក Cheptegei បានមកតាមក្រោយ ដោយលើសថិរវេលា,៤១ វិនាទី។

Cheptegei របស់អ៊ូហ្គង់ដាបានបង្កើតឯតទគ្គកម្មពិភពលោកក្នុងព្រឹត្តិការណ៍ផ្សេងគ្នានៅក្នុងឆ្នាំ ២០២០ ដោយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាត់ទទួលបានជោគជ័យ១០.០០០ ម៉ែត្រនៅដូហាកាលពីឆ្នាំ ២០១៩ ។

Barega ដែលការសន្យារបស់គេច្បាស់តាំងពីកីឡាករវ័យ២១ឆ្នាំរូបនេះឈ្នះជើងឯកពិភពលោកក្នុងចម្ងាយ២០.០០០ម៉ែត្រ, ចម្ងាយ៥.០០០ម៉ែត្រ ដែលកាលណោះទើបតែវ័យ១៦ឆ្នាំបាននាំយកមកប្រទេសអេត្យូពីវិញជាលើកដំបូងចាប់តាំងពីជ័យជំនះរបស់កីឡាករ Farah នៅទីក្រុងឡុងកាលពីឆ្នាំ២០១២ ។

ជនរួមជាតិអេត្យូពីកីឡាករអត្តពលិកឆ្នើមៗដូចជា Haile Gebrselassie និង Kenenisa Bekele ក៏ធ្លាប់ឈ្នះពានរង្វាន់ back-to-back នៅឯអាត្លង់តាឆ្នាំ១៩៩៦,នៅស៊ីដនីឆ្នាំ២០០០, នៅអាតែនឆ្នាំ២០០៤ និងនៅប៉េកាំងឆ្នាំ២០០៨ ខណៈដែលកីឡាករ Jacob Kiplimo របស់អ៊ូហ្គង់ដាដណ្តើមបានមេដាយសំរឹទ្ធ

ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖