ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ព្រៃវែង​៖​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព​ ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែងលោកជាសុមេធីអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃសៅរ៍ទី៣១ខែកក្កដាឆ្នាំ២០២១នេះបានបង្ហោះសារនៅ​​លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លូនដោយសូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារសពស្លាប់ដោយសារជំងឺកូវីដ១៩។

នៅក្នុងសំណេរហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា. លោក ចេកសុខុម ប្រជាពលរដ្ឋរស់នៅភូមិព្រៃដើមថ្នឹង១ ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១នេះ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយសារជំងឺកូវីដ១៩។

. លោកតា មូល ថុល ប្រជាពលរដ្ឋរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានទទួលមរណៈភាពនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១នេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយសារជំងឺកូវីដ១៩។

. លោកស្រី ស៊ុំ ឡឹង ប្រជាពលរដ្ឋរស់នៅភូមិអន្លុង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង  ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ១៩។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ចេក សុខុម,លោកតា មូល ថុល,លោកស្រី ស៊ុំ ឡឹង  សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៖

*៣ការពារ

ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

លាងដៃជាមួយសាប៊ូ អាល់កុល ជែល

រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ

កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

កុំប៉ះពាល់គ្នា៕

ដោយ៖សហការី


ចែករំលែក៖