ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់ពីកូវីដ-១៩ មនុស្សរាប់ពាន់នាក់នៅឥណ្ឌាដង្ហែក្បួនជាមួយពស់វែកក្នុងពិធីបុណ្យ Nag Pachami

ចែករំលែក៖

ក្រុមសាសនិក ហិណ្ឌូ (Hindu) នៅក្នុងប្រទេសឥណ្ឌាបានដង្ហែក្បួន ព្យុហយាត្រាជាមួយសត្វពស់វែក ក្នុងពិធីបុណ្យ Nag Panchami ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។ នេះជាពិធីបុណ្យដើម្បីគោរពបូជាដល់ពស់នៅក្នុងប្រទេសនេះ។
«Nag» មានន័យថាស្តេចពស់ ដែលជាអ្នករក្សាឃ្លាំងទ្រព្យ ។ ពស់វែកត្រូវបានពលរដ្ឋជាច្រើនគោរពបូជាដូចជាព្រះរបស់ខ្លួន។ ពស់វែកគឺមាននៅក្នុងរឿងនិទានរបស់សាសនាហិណ្ឌូ។ ពិធីបុណ្យដង្ហែក្បួនពស់តែងតែធ្វើឡើងនៅចុងខែកក្កដា ឬដើមខែសីហា ជារៀងរាល់ឆ្នាំ ។ ពលរដ្ឋដែលគោរពបូជាពស់វែកមានជំនឿថា ពស់នេះចឹកតែមនុស្សអាកក្រក់ពិសពុល ព្រៃផ្សៃតែប៉ុណ្ណោះ ។
ពិធីបុណ្យ Nag Panchami នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយបានដង្ហែក្បួនពស់ទៅស្រោចទឹកដោះ ក្នុងពិធីបន់ស្រន់។ នេះជាពិធីបុណ្យដ៏ធំធ្វើឡើងជារៀងរាល់ឆ្នាំ មានតាំងពីរាប់រយឆ្នាំមកហើយនៅក្នុងប្រទេសឥណ្ឌា ។
ពិធីបុណ្យនេះបានទាក់ទាញមនុស្សជាច្រើនចូលរួម ហើយនេះក៏ជាពិធីដែលមនុស្សជាច្រើនបាននាំគ្នាទៅមើលសត្វពស់មានពិសរាប់ពាន់ក្បាល ។ ក្នុងពិធីដង្ហែក្បួនពស់ដែលមានមនុស្សជាច្រើនអមសងខាង ជាមួយនឹងសំឡេស្គរ ខ្លុយ យ៉ាងកងរំពង។
នៅក្នុងពិធីដង្ហែក្បួន ក្រុមយុវជន បុរសៗ បានយកពស់វែកមកពាក់កដោយមិនខ្លាចពស់ចឹកឡើយ។ ចំពោះសាសនិកដែលបានគោរពបូជាសត្វពស់ បានចាត់ទុកថាជា ព្រះរបស់ខ្លួន ដូច្នេះមិនមានអារម្មណ៍ខ្លាចពស់នោះឡើយ៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖