ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ក្នុងនោះរដ្ឋបាលខេត្តសម្រេច:
រៀបការ ១…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លង រាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ជាពិសេស មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) នៅក្នុងភូមិសាស្ត ខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ផ្សារដែលត្រូវ បិទខ្ទប់នេះ គឺ៖
១-ផ្សារធំបាត់ដំបង (ផ្សារណាត់ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
២-ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ផ្សារអប្សរាផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤-ផ្សារ ១៣ មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៥- ផ្សាររោងល្ខោន ស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៦-ផ្សារកួពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង
៧-ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៨-ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៩-ផ្សារថ្មីថ្មគោល ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល
១០-ផ្សារជ្រៃ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល
១១-ផ្សារបាសែត ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ
១២-ផ្សារតាប៉ុន ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ
១៣-ផ្សារនរា ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ
១៤-ផ្សារខ្វែង ស្ថិតនៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ
១៥-ផ្សារកំពង់ព្រៀង ស្ថិតនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ
១៦-ផ្សារអន្លង់វិល ស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ
១៧- ផ្សារមោងឫស្សីចាស់ ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី
១៨-ផ្សារមោងឫស្សីថ្មី ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី
១៩- ផ្សារព្រៃស្វាយ ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី
២០- ផ្សារក្រឡោមភ្លុក ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី
២១- ផ្សារថ្នល់បត់ ស្ថិតនៅក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី
២២-ផ្សារជ្រៃរុន ស្ថិតនៅក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី
២៣- ផ្សារដើមចាន់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី
២៤- ផ្សារតាលាស់ ស្ថិតនៅក្នុងឃុំតាលាស់ ស្រុកមោងឫស្សី
២៥-ផ្សារកូនខ្លុង ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី
២៦- ផ្សារ KRD ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង
២៧-ផ្សារកម្រង់ ស្ថិតនៅក្នុងឃុំតាក្រី ស្រុកកំរៀង
ប្រការ ២…ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្ដោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធខាងលើត្រូវ៖
– ហ៊ុំព័ទ្ធ និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ
-កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន សម្រាប់ការលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និង សម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយ ២ម៉ែត្រ ទៅ ២,៥ម៉ែត្រ។ ក្នុងករណីរៀបចំគម្លាតនេះពុំបាន គឺត្រូវផ្អាកដូចការលក់ដូរប្រភេទឥវ៉ាន់ ទំនិញផ្សេងៗ ទៀតដែរ។
– កំណត់ឱ្យអ្នកលក់ និងអ្នកទិញពាក់ម៉ាស ក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានទឹកអាល់កុល ឬជួលសម្អាតដៃ ជាប់ជាប្រចាំ។
ប្រការ ៣…ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាល របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។
ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ ៥.…នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកពាក់ព័ន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ៕
ដោយ៖សុខ ខេមរា