ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលរថយន្តខ្ទេចមុខទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿខ្ចេចផ្នែកខាងមុខ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីម៉ោង៧ និង៤០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងមុខសាលាបឋមសិក្សាអូឌឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយខៀវ ពាក់លេខ ព្រះសីហនុ3A-8295 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាក Mitsubishi Tryton ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AR-8226 បើកបរជាក្រុមគ្រួសារ បានធ្វើដំណើរបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ខ្ទេចផ្នែកខាងមុខដូចគ្នា សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបណ្តាលឲ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុរួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីទាំងពីរមិនចង់វែងឆ្ងាយ ភាគីទាំង២សុំស្មើគ្នា សុំយករថយន្តជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖