ព័ត៌មានទាន់ហេតុការណ៍៖

វត្តចំនួន ២២ក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាយទាបនៃខេត្តស្វាយរៀងបានទទួលទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាតហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមុននោះដែរ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាត ពិសេសក្នុងខេត្តស្វាយរៀងនេះ ។ ទើបនៅថ្ងៃទី៣០ និងថ្ងៃ៣១ ខែ កក្កដា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាតំណាង រួមជាមួយក្រុមការងារបាននាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន២២ ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាទាបនៃខេត្តស្វាយរៀង ។ 

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតាលោកយាយ ថា ទីណាមានទុក្ខលំបាក គឺលោក និងលោកស្រី តែងតែចាត់អោយក្រុមការងារមកពិនិត្យ ព្រមទាំងជួយតាមស្ថានភាពជាក់ស្តែង ។ ម្យ៉ាងវិញទៀតលោកបានបន្ថែមថាប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលកំពុងរឹតបន្តឹងនូវវិធានការ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមអោយពុកម៉ែ បងប្អូន មេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ ដោយអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។

បញ្ជីឈ្មោះបណ្តាវត្តទាំង ១៤ក្នុងស្រុកស្វាយជ្រំមានដូចជា៖

១-វត្តភូមិធំ ក្នុងភូមិធំ ឃុំធ្លក

២-វត្តល្ងើន ក្នុងភូមិព្រៃពោធិ៍ ឃុំដូនស

៣-វត្តស្វាយជ្រំ ក្នុងភូមិបឹងវែង ឃុំស្វាយជ្រំ

៤-វត្តស្វាយផ្អែម ក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ

៥-វត្តពោធិ៍ធំ ក្នុងភូមិព្រៃតាពៅ ឃុំចំបក់

៦-វត្តទួលតាព្រហ្ម ក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់

៧-វត្តដក់ពរ ក្នុងភូមិដក់ពរ ឃុំស្វាយធំ

៨-វត្តសាមគ្គីមានជ័យ ក្នុងភូមិសំរោង ឃុំគ្រួស

៩-វត្តស្វាយធំ ក្នុងភូមិស្វាយចេក ឃុំស្វាយធំ

១០-វត្តសំរោងពេជ្រ ក្នុងភូមិពពារ ឃុំស្វាធំ

១១-វត្តកាសលារាម(ថ្មី) ក្នុងភូមិត្បែង ឃុំគោកព្រីង

១២-វត្តប្រាសាទ ក្នុងភូមិក្តីស្លា ឃុំស្វាយយា

១៣-វត្តស្វាយព្រហូត ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ

១៤-វត្តពោធិ៍មង្គល ក្នុងភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ

ហើយវត្តចំនួន ០៨ទៀតក្នុងស្រុកស្វាយទាបមានរាយនាមដូចខាងក្រោម៖ 

១-វត្តតានូ ក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប

២-វត្តសុខារាម ក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប

៣-វត្តពោធិ៍បន្ទាយ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប

៤-វត្តពេជ្រមន្ត្រី ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប

៥-វត្តព្រៃតាអី ក្នុងឃុំតាអី ស្រុកស្វាយទាប

៦-វត្តសុវណ្ណរង្សី ក្នុងឃុំតាអី ស្រុកស្វាយទាប

៧-វត្តអម្ពវនារាម ក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប

៨-វត្តឧត្តមសិរី ក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប

ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន: 

១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ

២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង

៣-មី ចំនួន ១០កេសធំ

៤-ភេសជ្ជៈ Carabao ៣កេស

៥-ត្រីងៀត ១០ គីឡូ

៦-សាច់ក្រក់ ១០ គីឡូ

៧-សាច់ជ្រូកផាត់ ១០ គីឡូ

៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង 

៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច 

១០-តែ ២គីឡូ

១១-ស្ករស ២៥ គីឡូ

១២-អំបិល ២៥ គីឡូ

១៣-ប៊ីចេង ១០ គីឡូ

១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប 

១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប

១៦-សាប៊ូដុំ ៣០ដុំ

១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត

១៨-វីតាមីនសេ ១០ប្រអប់

១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប

២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប

២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់

២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ

២៣-ដបដាក់អាល់កុល 500ml ៤ដប 

២៤-ដបសម្រាប់អាល់កុល ១០ដប

២៥-ស្លាដក់ ៣៣៦អង្គ

២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត

២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។ 

ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៣៥៤នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា: 

១-ខោអាវ ០១ ឈុត

២-ក្រម៉ា ចំនួន ០១

៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត

៤-សាប៊ូ ០១ដុំ 

៥-ថ្នាំពេទ្យ ០១ប្រអប់

៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច 

៧-ម៉ាស់ ១០ ម៉ាស់

៨-សារ៉ុង ០១ 

៩-ប្រេងកូឡា ០១ដប 

១០-ប្រេងខ្យល់ ០១ ដប 

សូមបញ្ជក់ផងដែរថា ការវេរប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សានេះធ្វើឡើងទូទាំងប្រទេសកម្ពុជាជាច្រើនលើកណាស់មកហើយដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយ ការវេរប្រគេននេះស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងប្រតិបត្តិពិធីបុណ្យចូលព្រះវស្សា ជាពិសេសទៅទៀតនោះ គឺទីអារាមដែលកំពុងប្រឈមនឹងការខ្វះខាតកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ៕

ដោយ ៖ សិលា


ចែករំលែក៖