ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤នាក់ និងជាសះស្បើយចំនួន០៤នាក់ បន្ថែមទៀត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងជាសះស្បើយចំនួន ០៤នាក់ ដូចខាងក្រោម, 

សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ១៤នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីសឹកនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។  

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគសញ្ញា ផ្សេងៗ – សូមអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន។

ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣២៩នាក់ ព្យាបាលជាសះស្បើយ ២០៤នាក់ ស្លាប់ ០៦នាក់ និងនៅសល់ ១១៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖