ភ្នំពេញ៖ ថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានសេចក្ដីសោមនស្សក្នុងការណែនាំសេវា TikTok For Businessមកជូនបណ្ដាអាជីវកម្មទាំងឡាយនៅកម្ពុជា។ TikTok For Business គឺជាម៉ាកយីហោ ពិភពលោក មួយ និងជាកន្លែងមួយសម្រាប់ឲ្យបណ្ដាអាជីវកម្មទាំងឡាយ ធ្វើទីផ្សារទាំងពេលបច្ចុប្បន្ន និងទៅអនាគតនៅលើ TikTok។ សេវា TikTok For Business ត្រូវបានរចនាឡើង ដើម្បីផ្ដល់ជូន ក្រុមហ៊ុន និងអ្នកធ្វើទីផ្សារទាំងឡាយ នូវមធ្យោបាយផ្សេងៗ សម្រាប់ឲ្យពួកគេក្លាយជា អ្នកផ្សព្វផ្សាយដ៏ច្នៃប្រឌិត និងអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើTikTokបានយ៉ាងល្អ។
ជាមួយនឹង TikTok For Business អាជីវកម្មគ្រប់ខ្នាតទាំងអស់នៅកម្ពុជា នឹងមានលទ្ធភាពស្មើគ្នា នឹងគូប្រជែង ដែលជាសហគ្រាស ក្រុមហ៊ុន និងភ្នាក់ងារទាំងឡាយនៅទូទាំងពិភពលោក ក្នុងការភ្ជាប់ ទំនាក់ទំនងទៅ កាន់អតិថិជននៅក្នុងតំបន់របស់ខ្លួននៅលើappនេះ តាមរយៈការប្រើប្រាស់នូវកញ្ចប់សេវា ធ្វើទីផ្សារនិងបង្កើតមាតិកាជាច្រើន ដែលសម្រឹតសម្រាំងឡើងសម្រាប់ទីផ្សារកម្ពុជាតែម្ដង។ អាជីវកម្មទាំង ឡាយ ក៏នឹងអាចចាប់យកឱកាសដ៏កម្រមានជាច្រើន ដែលមានផ្ដល់ជូនតែនៅលើTikTokតែប៉ុណ្ណោះ។
អ្នកនាង Esme Lean នាយកផ្នែកអាជីវកម្មខ្នាតតូចនិងមធ្យម នៃក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “ពួកយើងចង់ធ្វើឲ្យក្រុមហ៊ុននិងអាជីវកម្មទាំងឡាយ មានលទ្ធភាពភ្ជាប់ទំនាក់ទំនងទៅកាន់អនាគតអតិថិជនរាប់លាននាក់របស់គេនៅលើអ៊ីនធើណេត តាមរយៈមធ្យោបាយដ៏ពិសេសមួយ រាល់ពេលដែលពួកគេផ្សព្វផ្សាយវីដេអូខ្លីនីមួយៗរបស់គេ នៅលើTikTok។ តាមរយៈសេវាផ្សាយពាណិជ្ជកម្មនិងបង្កើតមាតិកា ដ៏ងាយស្រួលប្រើប្រាស់ របស់វេទិកា នេះ ពួកយើងសង្ឃឹមថានឹងអាចជួយឲ្យអាជីវកម្មទាំងឡាយ រកឃើញនូវចំនុចលេចធ្លោ ដ៏ពិតប្រាកដរបស់ពួកគេ ព្រមទាំងផ្ដល់លទ្ធភាពឲ្យពួកគេអាចពង្រីកសក្ដានុពល ផ្នែកធ្វើមាតិកា របស់ពួកគេ ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអាជីវកម្មរបស់ពួកគេ រីកចម្រើនទៅមុខផងដែរ។”
ឱកាសធ្វើទីផ្សារដ៏ល្អឯក នៅលើTikTok
ចំនុចពិសេសរបស់TikTok គឺមិនត្រឹមតែជាកន្លែងផ្ដល់ឱកាសបង្កើតមាតិកាប៉ុណ្ណោះទេ តែថែមទាំងឱកាសស្វែងរក និងរកឃើញផងដែរ។ ជាមួយនឹងសេវា TikTok For Business ក្រុមហ៊ុននិងអ្នកធ្វើទីផ្សារទាំងឡាយ អាចចាប់យកឱកាសដ៏ល្អឯកជាច្រើនតាមរយៈ៖
ការផ្សាយពាណិជ្ជកម្មស្ដង់ដា
សេវាផ្នែកមាតិកា
Httpool ដែលជាដៃគូលក់ការផ្សាយ ពាណិជ្ជកម្មផ្ដាច់មុខរបស់TikTokនៅកម្ពុជា នឹងរង់ចាំជួយគាំទ្រអាជីវកម្មនៅកម្ពុជា ក៏ដូចជាជួយពួកគេលើផ្នែកយុទ្ធសាស្ត្រទីផ្សារផងដែរ តាមរយៈដំណោះស្រាយផ្សាយពាណិជ្ជកម្មរបស់TikTok។ គន្លឹះល្អៗ ទិកនិកអភិវឌ្ឍយុទ្ធសាស្ត្រ និងវគ្គបណ្ដុះបណ្ដាលអំពីគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់TikTok ក៏មានផ្ដល់ជូនដល់អាជីវកម្មទាំងឡាយនៅកម្ពុជាផងដែរ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដ៏ចំណានរបស់Httpool។ឱកាសសម្រាប់អាជីវកម្មនៅកម្ពុជា TikTok For Business អាចជួយអាជីវកម្មនៅកម្ពុជា ឲ្យបង្កើតក្រុមអ្នកគាំទ្រថ្មីមួយ និងជំរុញការលក់ នៅខណៈដែលគេស្រាវជ្រាវឃើញថា អតិថិជនភាគច្រើននិយមបង់ថ្លៃទំនិញនិងទាក់ទងគ្នាតាមអនឡាញ ដោយសារតែព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ TikTok ជឿជាក់ថា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធឌីជីថល អាជីវកម្មនៅកម្ពុជានឹងអាចទប់ទល់ នឹងផលអវិជ្ជមានដែល កើតចេញពីការ រាតត្បាតជំងឺកូវីដ១៩។ បើយោងតាម TikTok ការសិក្សាប្រតិកម្មពិតរបស់ទីផ្សារបែបវិទ្យាសាស្ត្រមួយ ដែលធ្វើឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែមេសាឆ្នាំ២០២១ដោយក្រុមហ៊ុន Nielsen បានរកឃើញថា ៩១ភាគរយនៃអ្នកប្រើប្រាស់ ជឿថា មាតិកាដែលផ្សព្វផ្សាយនៅលើTikTok គឺមានលក្ខណៈពិសេស ឬ ខុសប្លែកពីមាតិកានៅលើវេទិការបស់គូប្រជែង។
ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា ដំណោះស្រាយ TikTok For Business ដែលអាចប្រើ បាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនក្រុមហ៊ុន និងអ្នកធ្វើទីផ្សារ នូវមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាទាក់ទាញ ចំណាប់អារម្មណ៍ អ្នកប្រើ TikTokបានយ៉ាងល្អផងដែរ។
បច្ចុប្បន្ន TikTok កំពុងធ្វើការវាយលុកយ៉ាងខ្លាំង ទៅក្នុងទីផ្សារបណ្ដាញសង្គមនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនប្រតិបត្តករទូរស័ព្ទចល័តជាច្រើននៅកម្ពុជា បានដាក់បញ្ចូលapp TikTokនេះ ទៅក្នុងកញ្ចប់សេវាកម្មរបស់ពួកគេ។អំពី TikTok
TikTok គឺជាកម្មវិធីបង្កើតវីដេអូកំសាន្តខ្លីៗឈានមុខ។ បេសកកម្មរបស់យើងគឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកយកភាពត្រេកអរ។ TikTok មានការិយាល័យនៅតាមបណ្ដាប្រទេសដូចជា ទីក្រុង Los Angeles តំបន់ Silicon Valley, ទីក្រុង New York ទីក្រុង London ទីក្រុងParis ទីក្រុង Berlin ទីក្រុងDubai ទីក្រុង Mumbai ប្រទេស Singapore ទីក្រុងJakarta ទីក្រុងSeoul និងទីក្រុង Tokyo