ភ្នំពេញ៖ សូមជម្រាបថា រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរសជនខ្មែរ តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់ចំនួន ១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ តាកែវ ស្វាយរៀង សៀមរាប ព្រៃវែង កណ្ដាល កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ។
សូមបញ្ជាក់ថា, នារសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរសជនខ្មែរ តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ តាកែវ ស្វាយរៀង សៀមរាប ព្រៃវែង កណ្ដាល កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ ដែលបានរៀបចំពិធីប្រគល់-ទទួល នៅឃ្លាំងឱសថកណ្តាល (CMS)។
កន្លងទៅលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដល់ក្រសួងការពារជាតិចំនួន ៤០ គ្រឿងក្នុងដែរ , ហើយសម្ដេចតេជោ ហ៊ុនសែន បានឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាទិញរថយន្តបន្ថែមទៀត ដើម្បីចែកជូនទៅកាន់ស្ថាប័នពាក់ព័ន្ធក្នុងការពន្លឿនចាក់វ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥៧៧នាក់ទៀត ជាសះស្បើយ ៦២៨នាក់ និងស្លាប់ ២៩នាក់៖
– ករណីឆ្លងសហគមន៍ ៣៣៣នាក់
– អ្នកដំណើរពីបរទេស ២៤៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 79,051 នាក់
– អ្នកជាសះស្បើយ= 72,145 នាក់
– អ្នកស្លាប់= 1,471 នាក់ ៕
ដោយ៖សិលា