ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ​ ដឹកនាំកិច្ចប្រជុំពង្រឹងការឣនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេករបស់រដ្ធបាលខេត្តនាព្រឹកថ្ងៃឣង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១ កន្លងមកលោក អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ជើញជាឣធិបតីភាពដឹកនាំកិច្ចប្រជុំពង្រឹងការឣនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត ខេត្តតាកែវ តាមរយៈប្រព័ន្ធ ZOOM meeting ដែលមានការចូលរួមដោយលោក លោកស្រីឣភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកឣភិបាលក្រុង/ស្រុក លោក លោកស្រីប្រធានមន្ទីរជំុវិញខេត្ត និងកងកម្លាំងប្រដាប់ឣាវុធទាំងបីប្រភេទ ។

លោក អភិបាលខេត្ត​ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វេីយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំប្លែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យេីង​ ។

គួរបញ្ជាក់ថា​ រតាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តតាកែវបានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ​ ដែលមានរយៈពេល​ ១៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម៕

ដោយ៖ អរុណរះ


ចែករំលែក៖