ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងសហការីបានឧបត្ថម្ភឧបករណ៍តេស្តរហ័សជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
នៅក្នុងពិធីប្រគល់ទទួលឧបករណ៍ តេស្ត រហ័សខាងលើ នាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍ថា ៖ ការឧបត្ថម្ភឧបករណ៍តេស្តរហ័សនៅពេលនេះ ជាការរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដល់ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធក្នុងពេលចុះបំពេញបេសកកម្មចាក់វ៉ាក់ សាំងជូនកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅតាមខេត្តនានា ។ នាយឧត្តម វសេនីយ៍ យន្ត មីន បានផ្តល់ឧបករណ៍តេស្តរហ័សចំនួន ៥,០០០តេស្ត ជូនសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ផ្តល់ជូនក្រុមការងារ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរ គុណចំពោះ នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន៥,០០០តេស្ត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ បានទាន់ពេលវេលា ក្នុងបរិបទកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅ បង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពួកប្រភេទបំប្លែងថ្មី ឬប្រភេទផ្សេងៗទៀត ដែលកំពុងកើត ឬអាចនឹងកើតមាននៅកម្ពុជាជាយថាហេតុណាមួយ។
លោកឧត្តមសេនីយ៍ឯកបានចាត់ទុកការប្រគល់ទទួលសម្ភារៈនាថ្ងៃនេះគឺជាអំណោយដ៏សប្បុរស ធម៌សម្រាប់ចូលរួមក្នុងយុទ្ធនាការជាតិចាក់ វ៉ាក់សាំងជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅតាមបណ្តាខេត្តនានា ដែលកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ និងបន្តទៅមុខទៀត។ បន្ទាប់ពីទទួលបានសម្ភារៈនេះ ក្រសួងការពារជាតិ នឹងផ្តល់ជូនក្រុមការងារ នៃ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ទៅ តាមតម្រូវការចាំបាច់តាមលក្ខណៈបច្ចេកទេសសុខាភិបាល។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្តែងការកោតសរសើរចំពោះកាយវិការស្មារតី ទឹកចិត្តដ៏សប្បុរសធម៌របស់ នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ច ការមនុស្សធម៌ និងសង្គម ៗតាមរយៈការជួយឧបត្ថម្ភឧបករណ៍តស្ករហ័ស ចំនួន៥,០០០ តេស្ត ជូនក្រសួងការពារជាតិ ។
ការជួយឧបត្ថម្ភថវិកាទិញគ្រឿងបំពាក់ក្នុងមណ្ឌលចត្តាឡី ស័កខេត្តកោះកុងការជួយថវិកា ឧបករណ៍ សម្ភារៈដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក សម្រាកព្យាបាលជំងឺកូវីដ-១៩ និងជួយគាំទ្រប្រជាពលរដ្ឋជួបគ្រោះមហន្តរាយព្រម ទាំងកិច្ចការមនុស្សធម៌សង្គមកិច្ចនៅខេត្ត កោះកុង និងបណ្តាខេត្តផ្សេងៗមួយចំនួនទៀត៕
ដោយ៖ សូរិយា