ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅសំណេះសំណាលសួរសុខទុក្ខ និងបានណែនាំដល់លោកនាយប៉ុស្តិ៍ ដើម្បីបន្ថែមសម្ភារ បរិក្ខារ គ្រឿងសង្ហារឹមការិយាល័យ និងកន្លែងស្នាក់នៅរបស់មន្ត្រីនគរបាល សម្រាប់ជាការជួយសំរួលដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ងាយស្រួលនៅក្នុងការបំពេញភារកិច្ច ប្រកបដោយផាសុខភាព និងបម្រើការងារសេវាសាធារណៈ ជូនបងប្អូនប្រជាពរដ្ឋ អោយបានល្អប្រសើរ ។
ការជួបសំណេះសំណាលរវាងលោកឧត្តមសេនីយ៍ជាមួយកងកម្លាំងប្រព្រឹត្តឡេីងនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បាន មានប្រសាសន៍ណែនាំ ឱ្យបងប្អូនមន្ត្រីនគរបាលនៅទីនោះ ខិតខំយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។
ក្រៅពីនោះ លោកឧត្តមសេនីយ៍ស្នងការ បានឆ្លៀតពេលពិនិត្យទីតាំងចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពបឹងព្រួលផងដែរ ៕
ដោយ៖ វណ្ណៈ