ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ PPCBank ដែលមានទីតាំងស្ថិតនៅអគារលេខ៧៦៧-៧៦៩​ មហាវិថីព្រះមុនីវង្ស​មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានបញ្ជាក់ឲ្យដឹងថា, ធនាគារ PPCBank ដែលមានទីតាំងស្ថិតនៅអគារលេខ៧៦៧-៧៦៩​ មហាវិថីព្រះមុនីវង្ស​មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ PPCBank ដែលមានទីតាំងស្ថិតនៅអគារលេខ៧៦៧-៧៦៩​ មហាវិថីព្រះមុនីវង្ស​ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ
ថ្ងៃទី ៣០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖១០នាទី ដល់ ០៩៖១៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖