ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង របស់និយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) បានប្រកាសពីការដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា (Logo) និងត្រាររបស់ខ្លួនផ្ទាល់ជាផ្លូវការ។
ជាក់ស្ដែងយោងតាមសេចក្ដីជូនដំណឹងខាងលើនេះ បានគូសបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ និយ័តករគណនេយ្យ និងសវនកម្ម ហៅកាតថា ន.គ.ស មាននិមិត្តសញ្ញា (Logo) និងត្រា របស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ»៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹង របស់និយ័តករគណនេយ្យ និងសវនកម្ម ដូចមានខាងក្រោម៖

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច