ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូម អនុញ្ញាតសម្តែងនូវសព្ទសាធុការពរ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
ដ៏ឧត្តុង្គឧត្តមនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
យើងខ្ញុំទាំងអស់គ្នាចងចាំជាប់ជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងពលិកម្មដ៏ធំធេងរបស់ សម្តេចតេជោ ក្នុង បុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ កសាងជាតិមាតុភូមិប្រកបដោយបទពិសោធន៍ ភាពឈ្លាសវៃ និងទឹកចិត្តស្រឡាញ់ ជាតិ និងប្រជាជនដ៏ជ្រាលជ្រៅរបស់ សម្ដេចតេជោ ដើម្បីផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដែលធ្វើឱ្យ មានសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ ព្រមទាំងស្ថិរភាពនយោបាយ និងសន្តិសុខក្នុងសង្គមប្រកបដោយ វឌ្ឍនភាពថ្កើងថ្កានដ៏អស្ចារ្យ។ ស្នាដៃដ៏ត្រចះត្រចង់របស់ សម្តេចតេជោ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាន នូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ សម្ដេច ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីខួបកំណើតរបស់ សម្តេចតេជោ គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការ ពរជ័យ បវរមហាប្រសើរជូន សម្តេចតជា នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបដោយអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ មានកាយពលមាំមួន និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏បវរឆ្ពោះទៅរកសេចក្តីសុខសន្តិភាព សម្បូររុងរឿង និងអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យស្របតាមសេចក្ដីប៉ងប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់ៗរូបជាដរាបតរៀងទៅ។
សូម សម្តេចតេជោមេត្តាទទួលនូវគារវភក្ដីដ៏ស្មោះស្ម័គ្រ និងការគោរពដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សិលា