ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ដែលកំពុងនាំគ្នាប្រមូលផ្តុំផឹកស៊ីបំពានបម្រាមគោចរ។
ហេតុការណ៍នេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ នីសា កែវព្រិល តាមបណ្តោយវិថីទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុទីតាំងខាងលេីបានបង្កេីតកម្មវិធីខួបកំណេីត និងជួបជុំផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់ម៉ោងបម្រាមគោចរនៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកេីតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញនិងចុះធ្វេីការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។
ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យដេីម្បីចុះមកយកសំណាកជនទាំងអស់នោះឃេីញថាអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ជាថៅកែហាងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ