ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបេីកថយក្រោយបុករថយន្ត​ Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ​រងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger មួយគ្រឿងកំពុងបើកតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបេីកថយក្រោយមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 2B-5120 បើកតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តធុនធំ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-4072 បេីកថយក្រោយចេញពីការដ្ឋានមិនប្រយ័ត្ន​ ក៏បុករថយន្ត Ford Ranger ពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្ត Ford រងការខូចខាតយ៉ាងដំណំ​ ។ រីឯរថយន្តធុនធំបង្កហេតុរងការខូចខាតតិចតួច​ និងមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យមកពិនិត្យ​ និងវាស់វែង​  តែចុងក្រោយភាគីខាងរថយន្តធុនធំព្រមចេញថ្លៃខូចខាត​ និងជួសជុលទៅលេីរថយន្តរងគ្រោះ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖