ម្ចាស់ផ្ទះជប៉ុនទទួលបានមេដាយមាស និងប្រាក់នៅក្នុងការប្រកួតកីឡាជិះស្គីលើទឹកកកវគ្គផ្តាច់ព្រ័ត្រនៅឯការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ខណៈដែលកីឡាការិនីដែលឈ្នះគឺ Sakura Yosozumi និងKokonaHiraki វ័យ១២ឆ្នាំបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ។
Yosozumi វ័យ១៩ឆ្នាំបានឈ្នះមេដាយមាសជាមួយពិន្ទុ៦០.០៩ នៅក្នុងព្រឹត្តិការណ៍ដ៏រំភើបកាលពីថ្ងៃពុធ។ ជាមួយនឹងកីឡាការិនីចក្រភពអង់គ្លេសវ័យ១៣ឆ្នាំ Sky Brown ទទួលបានមេដាយសំរឹទ្ធិទទួលបានពិន្ទុ៤៧.៥៣។ ម្ចាស់មេដាយប្រាក់ Kokona Hiraki បានធានាថា នាងបានក្លាយជាម្ចាស់មេដាយអូឡាំពិកក្មេងជាងគេចាប់តាំងពីកីឡាការិនី Noel Vandernotte របស់បារាំងធ្លាប់ចូលប្រកួតកាលពីឆ្នាំ១៩៣៦ ។
Yosozumi ម្ចាស់មេដាយប្រាក់ជើងឯកពិភពលោកគ្រងតំណែងជើងឯកបានអះអាងថា មេដាយមាសទី ២០របស់ជប៉ុននៅអូឡាំពិក ទីក្រុងតូក្យូជាមួយនឹងការប្រកួតបើកឆាកនៅវគ្គផ្តាច់ព្រ័ត្រដែលបង្ហាញថាគ្រប់គ្រាន់សម្រាប់ជ័យជំនះមួយនេះ។
ចំណែកកីឡាការិនីវ័យក្មេង Kokona Hiraki ដែលពាក់ឈុតប៊ូឡិនពណ៌សក្នុងអំឡុងពេលព្រឹត្តិការណ៍បានបញ្ចប់ដោយទទួលបានពិន្ទុ៥៨.០៥។ នាងគឺជាកីឡាការិនីអូឡាំពិករដូវក្តៅក្មេងជាងគេរបស់ជប៉ុនគឺក្មេងជាងកីឡាការិនីហែលទឹក Yukari Takemoto ។ Takemoto មានវ័យ១៣ឆ្នាំនិង១៧៤ថ្ងៃនៅពេលដែលនាងចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៦៨ ។
មានការខកចិត្តយ៉ាងខ្លាំងចំពោះកីឡាការិនី Misugu Okamoto ដែលខកខានឈ្នះមេដាយនៅពេលនាងធ្លាក់លើការរត់ទាំង៣នៅវគ្គផ្តាច់ព្រ័ត្រដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ។
សូមបញ្ជាក់ថា ប្រទេសជប៉ុនទទួលបានមេដាយចំនួន៥ក្នុងចំណោម៩មេដាយដែលរហូតមកដល់ពេលនេះដោយសារការជិះស្គីលើទឹកកកបានចាប់ផ្តើមការប្រកួតកីឡាអូឡាំពិកលើកដំបូង។ កីឡាជិះស្គីលើកទឹកកកគឺជាប្រភេទកីឡាមួយក្នុងចំណោមកីឡាដំបូងគេទាំង៤ដែលមានការចាប់អារម្មណ៍លើកីឡាករថ្មីៗ និងក្មេងៗ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)