ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន៣២គ្រឿង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ សីហានេះ ខណៈដែលសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាងគេកំពុងបន្តឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២៥គ្រឿង។
ប្រទេសចិនបានឈ្នះមេដាយមាស៣២គ្រឿង, ប្រាក់២២ និងសំរិទ្ធិ១៦គ្រឿង សរុប៧០គ្រឿង ខណៈ អាមេរិកឈរលេខ២ ឈ្នះមេដាយមាស២៥គ្រឿង, ប្រាក់៣១ និងសំរិទ្ធិ២៣គ្រឿង សរុប៧៩គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២១គ្រឿង, ប្រាក់៧ និងសំរិទ្ធិ១២គ្រឿង សរុប៤០គ្រឿងហើយអង់គ្លេសបានហក់មកឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស១៥គ្រឿង, ប្រាក់១៨ និងសំរិទ្ធិ១៥គ្រឿង សរុប៤៨គ្រឿង។
ចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសអូស្ត្រាលី ទទួលបានមេដាយមាស១៥គ្រឿង ប្រាក់៤ និងសំរិទ្ធិ១៧គ្រឿង សរុប៣៦គ្រឿង។ រីឯរុស្ស៊ីបានរំកិលមកឈរចំណាត់ថ្នាក់លេខ៦ ឈ្នះមេដាយមាស១៤គ្រឿង, ប្រាក់២១គ្រឿង និងសំរិទ្ធិ១៨គ្រឿង សរុប៥៣គ្រឿង ។
ប្រទេសនៅតំបន់អាស៊ានជាមួយកម្ពុជា មានការប្រែប្រួលគឺប្រទេសមកពីតំបន់អាស៊ានចំនួន៤ប្រទេស ដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង, ប្រទេសម៉ាឡេស៊ីទទួលបានមេដាយសំរិទ្ធិ១គ្រឿង ៕
ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)