ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ៖ ប្រឆាំងនឹងការប្រឌិតជំហរថ្មីផ្តេសផ្ដាសសម្រាប់អាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី១១ថា ពហុភាគីនិយមបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសម័យកាល និងជាវិធីសាស្រ្តដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាដ៏ស្មុគស្មាញ។ ភាគីចិនគាំទ្រសេចក្តីថ្លែងការណ៍ផ្តួចផ្តើមពហុភាគីនិយមរបស់អាស៊ាន រីករាយសហការជាមួយបណ្ដាភាគីក្នុងការរក្សាប្រព័ន្ធគ្រប់គ្រងអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ។

ស្ថានទូតចិនប្រចាំកម្ពុជា បានបន្តថាទន្ទឹមនឹងនេះ យើងគួរតែមានការប្រុងប្រយ័ត្នលើពហុភាគីនិយមក្លែងក្លាយគ្រប់ប្រភេទ និងជាពិសេសប្រឆាំងការយកពហុភាគីនិយមជាឈ្នាន់ដើម្បីបង្កបញ្ហាប្រឈមដាក់គ្នានៅក្នុងតំបន់។ មុខងារសំខាន់របស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់មិនគួរត្រូវរងការប្រឌិតគ្មានមូលដ្ឋានការពិត និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខណៈរឹងមាំស្រាប់មិនអាចចាប់ផ្តើមសាជាថ្មីបានទេ៕

 王毅:反对架空东盟另起炉灶

 2021年8月4日,国务委员兼外长王毅在出席第11届东亚峰会外长会时表示,多边主义体现时代进步,是解决错综复杂问题的正确之道。中方支持东盟发表倡导多边主义的声明,愿同各方共同维护以联合国为核心的国际体系和以国际法为基础的国际秩序。同时,我们应警惕各种伪多边主义,尤其要抵制假借多边主义在本地区挑动集团对抗。东盟在地区合作中的中心地位不应被架空,现有的成熟区域合作机制不能再另起炉灶。៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖