ភ្នំពេញ៖ គណនីហ្វេសប៊ុកមួយឈ្មោះថា Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរបស់កងកម្លាំងនគរបាលជាតិ ! នេះបើយោងតាម សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរបស់កងកម្លាំងនគរបាលជាតិ ។
បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសប៊ុកខាងលេី ថាមានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញាតិ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង បន្ទាប់ពីធ្វេីការសាកសួរលម្អិតបានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅស្តាតអូឡាំពិកនោះទេ ជាក់ស្តែងដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរុឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហេីយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដេីម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដេីម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័ក និងព្យាបាល ២៤ម៉/២៤ម៉ ។
បញ្ហាដែលធ្វេីឲ្យបុគ្គលនេះខឹងហេីយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះយកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួនដែលកំពុងសម្រាកព្យាបាលកូវីដ-១៩នៅស្តាត ខុសពេលម៉ោងដែលគ្រូពេទ្យកំណត់ជាច្រេីនលេីកច្រេីនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហេីយទេីបសមត្ថកិច្ចប្រចាំការតាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហេីយក៏មានការខឹងនឹងសមត្ថកិច្ចដែលបានអនុវត្តតឹងរុឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់មកលេីសមត្ថកិច្ចទៅវិញ ។
ក្រោយពីការផុសព័ត៌មានមិនពិតបានរយ:ពេលប្រហែលជា ៣ម៉ោង ម្ចាស់គណនីរូបនេះហាក់បីដូចជាដឹងខ្លួន ក៏បានលុបព័ត៌មាននេះចោលបាត់ហេីយ ។
ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សិលា