ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមព្រឹកថ្ងៃសុក្រទី០៦សីហានេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី សីហានេះ ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន៣៤គ្រឿងចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣០គ្រឿង

ចិនបានឈ្នះមេដាយមាស៣៤គ្រឿង, ប្រាក់២៤ និងសំរិទ្ធិ១គ្រឿងសរុប៧៤គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស៣០គ្រឿង, ប្រាក់ និងសំរិទ្ធិគ្រឿង សរុប៩២គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២២គ្រឿង, ប្រាក់១០ និងសំរិទ្ធិគ្រឿង សរុប៤៦គ្រឿងហើយអូស្ត្រាលីបានហក់មកឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស១គ្រឿង, ប្រាក់ និងសំរិទ្ធិ១គ្រឿង សរុប៤២គ្រឿង

ចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសរុស្ស៊ី ទទួលបានមេដាយមាស១គ្រឿង ប្រាក់ និងសំរិទ្ធិ២០គ្រឿង សរុប៥៨គ្រឿង។ រីឯអង់គ្លេសបន្តកាន់កាប់ចំណាត់ថ្នាក់លេខ៦ ឈ្នះមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង សរុប៥២គ្រឿង

ដោយឡែកប្រទេសនៅតំបន់អាស៊ានចំនួន៤មានការប្រែប្រួលមេដាយខ្លះ ដោយប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិគ្រឿង សរុប៥គ្រឿង, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយប្រទេសម៉ាឡេស៊ីទទួលបានមេដាយសំរិទ្ធិ១គ្រឿង

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ សីហានេះ មានតែសហរដ្ឋអាមេរិកមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់៩២គ្រឿង ខណៈដែលចិនឈរលេខ២មានមេដាយសរុបទាំងអស់៧៤គ្រឿង។ ចំណែកប្រទេសដែលរកបានមេដាយសរុបបន្ទាប់ពីចិនគឺប្រទេសរុស្ស៊ីមានមេដាយសរុប៥៨គ្រឿង ហើយអង់គ្លេសឈរបន្ទាប់មានមេដាយសរុប៥២គ្រឿង និងបន្ទាប់ពីអង់គ្លេសគឺម្ចាស់ផ្ទះជប៉ុនមានមេដាយសរុប៤៦គ្រឿង ៕

ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)


ចែករំលែក៖