ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ១៣រោច.ខែទុតិយាសាឍ.ឆ្នាំឆ្លូវ.ត្រីស័ក.ព.ស២៥៦៥ត្រូវថ្ងៃទី០៦.ខែសីហា.ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញប្រគល់ទទួល រថយន្ត ford Ranger XLT 3.2L ផលិតឆ្នាំ ២០២១ ដែលជាអំណោយដល់ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃ ជូនដល់ស្រុក ៤ និងក្រុង ១រួមមាន ៖
១. ក្រុងតាខ្មៅ ចំនួន ១គ្រឿង ស្លាក់លេខ នគរបាល 2-4795
២. ស្រុកពញ្ញាឮ ចំនួន ១គ្រឿង ស្លាកលេខ នគរបាល 2-4793
៣. ស្រុកកណ្ដាលស្ទឹង ចំនួន ១គ្រឿង ស្លាកលេខ នគរបាល 2-4794
៤. ស្រុកកៀនស្វាយ ចំនួន ១គ្រឿង ស្លាកលេខ នគរបាល 2-4796
៥. ស្រុកខ្សាចកណ្ដាល ចំនួន ១គ្រឿង ស្លាកលេខ នគរបាល 2-4797។
យកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ៕
ដោយ ៖ សិលា