ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលខេត្តព្រះសីហនុ​ ចំនួន១០នាក់មានវិជ្ជមានកូវីដ-១៩​ កំពុង​ជាប់ចត្តាឡីស័ក​ ទទួល​ថវិកា​ពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយបន្ថែមជាប្រាក់ចំនួន ១០.០០០.០០០រៀល (ដប់លានរៀល ក្នុងម្នាក់១លានរៀល) ជាអំណោយដ៏ថ្លៃថ្លាររបស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ (ស្រី០២នាក់) ដែលកំពុង សំរាកព្យាបាលតាមផ្ទះ និងនៅមណ្ឌលព្យាបាលសាកាណា ។ 

សូមជម្រាបថា​ សរុបមកដល់ពេលនេះ​ គឺមន្រ្តីនគរបាលខេត្ត​ចំនួន​ ៧៣នាក់ហើយ​ (ស្រី០៥នាក់) ដែលបានទទួលថវិកាឧបត្ថម្ភរបស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ។ 

នាឱកាសនោះ​ដែរ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងឱ្យមន្រ្តីនគរបាលទាំង១០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ  វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ ៕ដោយ​៖សហការី​


ចែករំលែក៖