ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប និង កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ !

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, នៅថ្ងៃនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប និង កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា, រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនបានពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។ 

លោកបញ្ជាក់បន្ថែមទៀតថា, នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាស៊ានបានថ្លែងអំណរគុណចំពោះការគាំទ្រ យ៉ាងមុតមាំរបស់សហភាពអឺរ៉ុប ដល់តំបន់របស់យើង ទោះបីជាមានបញ្ហាប្រឈមខ្លះៗក្តី។ ជាការពិតណាស់ សហភាពអឺរ៉ុបមានតួនាទីយ៉ាងសំខាន់ក្នុងការវិលទៅរកជីវភាពធម្មតា និងការស្តារឡើងវិញនៃពិភពលោករបស់យើងឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ គឺជាកិច្ចប្រជុំចុងក្រោយ និងវែងជាងគេក្នុងចំណោមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំនេះ។ ខ្ញុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពក្នុងស្មារតីពហុភាគីនិយម ខណៈដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន និងអនាគត។

Today, I virtually attended the 14th Mekong-Japan Foreign Ministers’ Meeting, ASEAN-EU Ministerial Meeting, and the 28th ASEAN Regional Forum (ARF).

The Mekong-Japan Foreign Ministers reviewed the cooperation progress and reaffirmed their commitment to promote sustainable development in the Mekong sub-region. 

At the ASEAN-EU Ministerial Meeting, the ASEAN Foreign Ministers were thankful for the persistent support by the EU towards our region despite their recent challenges. It is apparent that the EU plays a vital role in ensuring that the return to normalcy and the path to recovery of our world are timely and efficient.

The 28th ARF was the last and the longest meeting of the 54th ASEAN Foreign Ministers’ Meeting (AMM) and Related Meetings this year. I raised the utmost importance of solidarity in the spirit of multilateralism as we are striving to navigate through current and future challenges. ៕

ដោយ ៖ សិលា


ចែករំលែក៖