ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមកធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ ម្ចាស់ឃើញនាំគ្នាដេញចាប់បាន ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរធ្វើសកម្មភាពគាស់ទ្វាររថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវបានម្ចាស់ឃេីញទាន់ដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះទូច ចយ  ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំពោធិ៍ចិនតុង។

តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឱ្យដឹងថា មុនកើតហេតុមានប្រជាពលរដ្ឋដែរស្នាក់នៅក្បែរគ្នាបានប្រាប់ថាឃើញជនសង្ស័យម្នាក់ជិះម៉ូតូធុនធំម៉ាកCBRពណ៌ខ្មៅគ្មានស្លាកលេខមកឈប់ក្បែររថយន្តដែរចតនៅមុខផ្ទះ កន្លែងកើតហេតុខាងលើ ហើយបានធ្វើសកម្មភាពយកកូនសោរគាស់ទ្វារថយន្ត ភ្លាមនោះរូបគាត់បាននាំបងប្អូនចេញមកមើល ក៏ឃើញទ្វាររថយន្តបែកគ្រាប់ឡុកសោរលែងជាប់ ហើយឃើញជនសង្ស័យកំពុងតែបណ្ដើរម៉ូតូចេញទើបនាំគ្នាដេញស្ទាក់ចាប់ រួចជនសង្ស័យបានយកសោរដែរធ្វើសកម្មភាព ទំលាក់ចោលនៅបង្គោលប៉ាណូ ក្បែរកន្លែងកើតហេតុ ហើយជនសង្ស័យបានដកពូថៅគំរាមជនរងគ្រោះទៀត ទើបនាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចឲ្យចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖