ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកើនមេដាយមាសច្រើនជាងចិនហើយ គិតត្រឹមព្រឹកថ្ងៃចន្ទទី៩ សីហានេះ

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី សីហានេះ សហរដ្ឋអាមេរិកបានឈ្នះមេដាយមាសច្រើនជាងសាធារណរដ្ឋប្រជាមានិតចិនវិញហើយ នៅក្នុងតារាងមេដាយមាសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០។ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើន១១៣ ដោយមេដាយមាសមាន៣៩គ្រឿង, ប្រាក់៤១ និងសំរិទ្ធិ៣៣

ចិនបានឈរលេខ២ ឈ្នះមេដាយមាសគ្រឿង, ប្រាក់ និងសំរិទ្ធិ១គ្រឿង សរុបគ្រឿង ខណៈដែលម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាសគ្រឿង, ប្រាក់ និងសំរិទ្ធិគ្រឿង សរុបគ្រឿង។ ប្រទេសអង់គ្លេសបានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៤ដោយទទួលបានមេដាយមាស២គ្រឿង ប្រាក់២ និងសំរិទ្ធិ២គ្រឿង សរុប៦គ្រឿង

ចំណាត់ថ្នាក់លេខ៥បានទៅរុស្ស៊ីឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២និងសំរិទ្ធិ២គ្រឿង សរុប៦៣គ្រឿងរីឯអូស្ត្រាលីបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៦វិញ ដោយឈ្នះមេដាយមាស១គ្រឿង, ប្រាក់គ្រឿង និងសំរិទ្ធិ២២គ្រឿង សរុប៤៦គ្រឿង

ដោយឡែកប្រទេសនៅតំបន់អាស៊ានចំនួន៤មានការប្រែប្រួលមេដាយខ្លះ ដោយប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប៥គ្រឿង, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់គ្រឿង និងសំរិទ្ធិ១គ្រឿងសរុប៤គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយប្រទេសម៉ាឡេស៊ីទទួលបានមេដាយប្រាក់១ និងសំរិទ្ធិ១គ្រឿង

គិតត្រឹមព្រឹកថ្ងៃទី សីហានេះ មានតែសហរដ្ឋអាមេរិកមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់១៣គ្រឿង ខណៈដែលចិនឈរលេខ២មានមេដាយសរុបទាំងអស់គ្រឿង

ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)


ចែករំលែក៖