ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តត្បូងឃ្មុំ៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ១៣នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ នៅថ្ងៃទី០៨ ខែសីហា!

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅថ្ងៃចន្ទទី​០៩ ខែសីហា ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន ១៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា​ អ្នកជំងឺទាំង​ ២៤នាក់នេះ ត្រូវបានរកឃើញនៅស្រុកមេមត់​,​ ស្រុកអូររាំង​ឪ, ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ដោយឡែក​ក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

សូម​អាន​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ​ នៅខាងក្រោមនេះ​៖

ដោយ​៖សហការី​


ចែករំលែក៖