ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន​៣៣នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃចន្ទទី​០៩ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់,​ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​។

ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ​ករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៧នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៣នាក់, កោះសូទិន ០២នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, មកពីខេត្តក្រចេះ ០២នាក់ ខេត្តត្បូងឃ្មុំ០២នាក់ និងរាជធានីភ្នំពេញ ០៣នាក់ ក្នុងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមអំពាវនាវចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

ដោយ​៖សហការី​


ចែករំលែក៖