ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តLexus NX200T និងរថយន្តកូរ៉េបណ្តាលឱ្យឆេះរថយន្ត Lexus NX200T ខូចខាតស្ទើរទាំងស្រុង និងរងរបួសចំនួន០៣នាក់ !

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យឆេះរថយន្ត០១គ្រឿង បណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកជាមួយរថយន្ត) កើតហេតុនៅថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៤នាទីស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមការអោយដឹងបឋមពីសមត្ថកិច្ចបញ្ជាក់ថា, ករណីនេះមូលហេតុ បណ្ដាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តLexus NX200T និងរថយន្តកូរ៉េបណ្តាលឱ្យឆេះរថយន្ត Lexus NX200T ខូចខាតស្ទើរទាំងស្រុង និងរងរបួសចំនួន០៣នាក់។

ប្រភពពីលោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឱ្យដឹងថា៖ ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងជំនាញចេញរថយន្តពន្លត់អគ្គីភ័យការិយាល័យជំនាញ០១គ្រឿង សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ ចុះអន្តរាគមន៍បាញ់ពន្លត់ ប្រើប្រាស់ទឹក០១រថយន្តស្មើនឹង៧គូប ទើបរលត់ជាស្ថាពរ១០០%។
ចំណែកមធ្យោបាយពាក់ព័ន្ធ ជំនាញបានយករថយន្តស្ទួចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោះស្រាយតាមនីតិវិធី៕

ដោយ៖ សិលា


ចែករំលែក៖