ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវស្តីពីលទ្ធផលស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបប្រាក់)

ចែករំលែក៖

ភ្នំពេញ៖ មានជនសង្ស័យ៣នាក់បានជិះម៉ូតូបានធ្វើសកម្មភាពឆក់ កាបូបប្រាក់ ដៃពីនារីម្នាក់បានសម្រេចតែរត់មិនរួចត្រូវ នគរបាលខណ្ឌឫស្សីកែវស្ដីពីបង្ក្រាបជាក់ស្តែ នៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ម៉ោង១៣ៈ៤០នៅចំនុចបណ្តោយផ្លូវលេខ៥ក្រុម៤ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។-ជនរងគ្រោះឈ្មោះ មាន ដានី ភេទស្រីអាយុ៣៣ ស្នាក់នៅផ្ទះលេខ៣៦៨ផ្លូវលំភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។
*ជនសង្ស័យឈ្មោះ
១-ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៤៧ភូមិ១៥សង្កាត់ស្រះចកខណ្ឌដូនពេញ(គ្មានសារធាតុញៀន)។
២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ២២សង្កាត់ស្រះចកខណ្ឌដូនពេញ (គ្មានសារធាតុញៀន)
៣-ឈ្មោះ ម៉ោញ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ១៥សង្កាត់ស្រះចកខណ្ឌដូនពេញ។(គ្មានសារធាតុញៀន)។
សម្ភារដកហូតមាន
– ម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៌ស ស្លាកលេខភ្នំពេញ 1ID-6134។
សម្ភារបាត់បង់មាន
-ទូរស័ព្ទម៉ាកម៉ាកIphone 11ប្រូ ពណ៌លឿងលេខសុីម016691683
-ប្រាក់ចំនួន១០០,០០០រៀល
-កាបូបប្រាក់ពណ៌ខ្មៅចំនួន១– លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅចំនុចកើតហេតុខាងលើបានសម្រេចហើយគេចខ្លួនបាត់លុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទីកម្លាំងជំនាញខណ្ឌបើកការស្រាវជ្រាវក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៣នាក់នៅចំណុចក្រោយពេទ្យកាលម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញយកមកសាកសួរនៅអធិការដ្ធាននគរបាលខណ្ឌនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖