ភ្នំពេញ៖ ធនាគារ ABA សាខាស្តាតចាស់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៧០ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ ។
សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាស្តាតចាស់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០៖២០នាទីដល់ ១០៖៣០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា