ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ បើកឡានចាក់ដីកណ្តាលផ្លូវសាធារណៈហើយ !

ចែករំលែក៖

     ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១០ ខែសីហាឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក អាត ច័ន្ទដារា បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ ឈ្មោះ សារ៉ា វីរៈ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់រួចមក ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។
ជនជាប់ចោទ អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរបើកឡានដឹកដី ជាប់ពីបទ បទរត់គេចខ្លួន ប្រព្រឹត្តទៅភូមិស្វាយមីង ឃុំបាគួរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា, ជនជាប់ចោទមានទីកន្លែងកំណើតភូមិពោធិ៍ សែនស្នាយ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងទីលំនៅបច្ចុប្បន្នភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានឪពុកឈ្មោះ ពេជ្រ សារ៉ា (ស្លាប់) ម្តាយឈ្មោះ ហេង សុខុម (រស់) ប្រពន្ធឈ្មោះ ធន់ ភារុន (រស់) មានកូនចំនួន ០១នាក់ កម្រិតវប្បធម៌ថ្នាក់ទី១២ ថ្មី ជានីតិជន ទោសពីមុនគា្មន ។
សូមបញ្ជាក់ថាការឃាត់ខ្លួនជនជាប់ចោទខាងលើនេះបានធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ គឺឃាត់ខ្លួននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ បទរត់គេចខ្លួន ប្រព្រឹត្តទៅភូមិស្វាយមីង ឃុំបាគួរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។

១.ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណះធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សារ៉ា វីរៈ ភេទប្រុស(អត្តសញ្ញាណដូចខាងលើ)ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២. ឱ្យប្រធានពន្ធនាគារខេត្តកណ្តាល ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣.ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់៕

ដោយ៖ សិលា


ចែករំលែក៖