ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិបានអញ្ជើញចាក់វ៉ាក់សាំងដួសជម្រុញ ឬដូសទី៣ នៅវិទ្យាស្ថានសុខាភិបាល ខ.ភ.ម

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តទៅតាមសេចក្តីសម្រេចស្តីពីរបស់ក្រសួងការពារជាតិស្តីពីការបង្កើតក្រុមការងារសម្របសម្រួលចាក់វាក់សាំងកូវីដ-១៩ ដួសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះនៅវិទ្យាស្ថា ន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដូស ទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ។

 ក្រោមការដឹកនាំពីឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ជាអនុប្រធានក្រុមការងារសម្របសម្រួលចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចុះត្រួពិនិត្យមើលសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យជំនាញនិងក្រុមការងារក្នុងរៀបចំសណ្តាប់ធ្នាប់ធ្វើយ៉ាងណាត្រូវរក្សាវិធានការគម្លាតសិវត្ថិភាព ៣ការពារ ៣កុំ ឲ្យកាន់តែសកម្មបន្ថែមទៀតសាស្ត្រាចារ្យ នឹម មាលា បានបញ្ជាក់ផងដែរថា វិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទយើង បានដំណើរការចាក់វាក់សាំងកូវីដ- ១៩ ដួសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ចាប់តាំងពីព្រឹកថ្ងៃទី៩ សីហាមក វិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភបាល ខ.ភ.ម ចាប់ផ្តើមចាក់ពីថ្ងៃទី៩,១០ ខែសីហា រួមមាន៖ 

-អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស -វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម -ស្ថាប័នតុលាការយោធា -ស្ថាប័នអយ្យការ យោធា និងនាយកដ្ឋានអភិវឌ្ឍន៍ -កងពលតូចដឹកជញ្ជូនលេខ៩៩ ហើយថ្ងៃនេះក្រុមគ្រូពេទ្យ បានបន្តចាក់វ៉ាក់សាំងកូវីដ.១៩ ដួសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ដោយមានវត្តមានលោកជំទាវ  ដាំ ដារីនី រដ្ឋលេខាធិ ការក្រសួងការពារជាតិ ក៏បានអញ្ជើញមកទទួលសេវាចាក់វ៉ាក់សាំងកូវីដ.១៩ ដូសជំរុញ ឬដូសទី៣ ផងដែរ ។

ឧត្តមសេនីយ៍ឯក នឹម មាលា នាយកវិទ្យាស្ថានបានបញ្ជាក់ថា យោងតាមសេចក្តីសម្រេច របស់ក្រសួងការពារជាតិស្តីពីការបង្កើតក្រុមការងារសម្របសម្រួលចាក់វាក់សាំងកូវីដ-១៩ ដួសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានរៀបចំទីតាំងចាក់មាន ៥គោលដៅ៖

គោលដៅ៖ក្រសួងការពារជាតិ បានបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដួសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី ក្រសួងការពារជាតិ បានបើកការចាក់វ៉ាក់ សាំងកូវីដ-១៩ ដួសជម្រុញ ឬដួសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី ដល់បណ្តាស្ថាប័នអង្គភាពចំណុះ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ប្រភេទ AstraZeneca។ ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងនៃជំងឺកូវីដ-១៩។

ទី១ នៅមន្ទីរពេទ្យព្រះកេតុមាលា រួមមាន៖ មន្ទីរពេទ្យព្រះកេតុមាលា (ចាក់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១)

 -អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ (ចាក់នៅថ្ងៃទី១០, ១១, ១២ ខែសីហា ឆ្នាំ២០២១) -សាកលវិទ្យាល័យការពារជាតិ (ចាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១) -អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច (ចាក់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១) -អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស (ចាក់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១) -អគ្គនាយកដ្ឋានយោធសេវា (ចាក់នៅថ្ងៃទី១៦,១៧ ខែសីហា ឆ្នាំ២០២១) -មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ចាក់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១)

ទី២ នៅវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភបាល ខ.ភ.ម ចាប់ផ្តើមចាក់ពីថ្ងៃទី៩,១០ ខែសីហា រួមមាន៖ -អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស -វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម -ស្ថាប័នតុលាការយោ ធា -ស្ថាប័នអយ្យការយោធា -នាយកដ្ឋានអភិវឌ្ឍន៍ -កងពលតូចដឹកជញ្ជូនលេខ៩៩

ទី៣ នៅសាលាបឋមសិក្សានាភវ័ន្តចាប់ ផ្តើមចាក់ពីថ្ងៃទី០៩ ខែសីហា រួមមាន៖

 -នាយកដ្ឋានសុខាភិបាល -នាយកដ្ឋានបុគ្គលិក -នាយកដ្ឋាននីតិកម្ម 

-នាយកដ្ឋានអធិការកិច្ច -នាយកដ្ឋានសវនកម្មផ្ទៃក្នុង -នាយកដ្ឋានភូមិសាស្ត្រ។

ចាក់នៅថ្ងៃទី១០ ខែសីហា មាន៖ 

-អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ -អគ្គលេខាធិការដ្ឋាន -អាជ្ញាធរជាតិអាវុធគីមី -នាយកដ្ឋានបងឥន្ធនៈ -នាយកដ្ឋានផ្គត់ផ្គង់ -នាយកដ្ឋានហិរញ្ញវត្ថុ -នាយកដ្ឋានបញ្ជូនសារ និងនាយកដ្ឋានវិស្វកម្ម។

ទី៤ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ចាប់ផ្តើមចាក់ពីថ្ងៃទី៩,១០ ខែសីហា រួមមាន៖ វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារ នៃនាយកដ្ឋានបញ្ជូនសារនិងគោលដៅទី៥ នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គម ចាប់ផ្តើមចាក់ពីថ្ងៃទី៩,១០ ខែសីហា ចាក់ជូនយោធិន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាក សំណល់សង្គ្រាម។

យោធិន និងក្រុមគ្រួសារ ដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ នេះសុទ្ធតែបានសម្តែងនូវក្តីត្រេអរយ៉ាងខ្លាំង និងបានអរគុណចំពោះប្រមុខរាជរដ្ឋា ភិបាល ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានគេចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់និងលើពិភពលោក។ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងសាធារណរដ្ឋប្រជាមានិតចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។

 ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ ប្រមុខរាជរដ្ឋាភិបាល ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖