ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានបន្តចុះល្បាត ការងារសន្តិសុខ និងដាក់គោលដៅបម្រាមគោចរ ទាំងអស់ក្នុង ភូមិសាស្ត្រខណ្ឌដង្កោត្រូវ អនុវត្តសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកស្រី គឹម ញឹប បានដាក់បទបញ្ជាឱ្យបានម៉ឹងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ៕
ដោយ ៖ ភារ៉ា ដង្កោ